(ប៉េកាំង)៖ ថ្ងៃនេះ ខ្ញុំសូមចែករំលែកឃ្លាបុរាណចិនមួយម៉ាត់ ជាមួយអ្នកទាំងអស់គ្នា គឺ 道虽迩,不行不至;事虽小,不为不成 (dào suī ěr, bù xíng bù zhì; shì suī xiǎo, bù wéi bù chéng)។ តើឃ្លាបុរាណនេះនិពន្ធដោយកវីរូបណា? ហើយចង់បង្ហាញពីស្មារតីអ្វី?

ឃ្លា 道虽迩,不行不至;事虽小,不为不成 គឺដកស្រង់ចេញពីសៀវភៅ 《荀子·修身》 ដែលនិពន្ធដោយទស្សនវិទូចិនបុរាណឈ្មោះ Xun Zi។ វាមានន័យថា «ទោះបីចម្ងាយផ្លូវជិតក្តី ក៏ចាំបាច់ត្រូវបោះជំហានទៅមុខមួយជំហានម្តងៗ ទើបអាចទៅដល់គោលដៅ»។ ទោះបីជារឿងតូចក្តី តែត្រូវធ្វើ ទើបអាចទទួលបានជោគជ័យ។ ប្រសិនបើមិនធ្វើអ្វីសោះពេញមួយថ្ងៃ មុខជាមិនអាចសម្រេចបានគោលដៅនោះទេ។

ឃ្លានេះ គឺសង្កត់ធ្ងន់ទៅលើអត្ថន័យនៃការអនុវត្ត ក្តីសុបិនមិនថាធំឬតូច ផ្លូវមិនថាជិតឬឆ្ងាយ ត្រូវតែខិតខំបន្តិចម្តងៗ ទើបអាចសម្រេចបាននៅពេលចុងក្រោយ។

កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានសំណេះសំណាលជាមួយគ្រូនិងនិស្សិត នៃសាកលវិទ្យាល័យប៉េកាំង។ លោកបានថ្លែងថា រាល់កិច្ចការទាំងអស់មិនថាតូចឬធំ យើងត្រូវអនុវត្តជាក់ស្តែង។ ឃ្លា 道虽迩,不行不至;事虽小,不为不成 នេះ គឺជាហេតុផលដ៏ត្រឹមត្រូវ។ មិនថាធ្វើការងារឬក្នុងនាមជាមនុស្ស អ្វីដែលគួរឱ្យខ្លាចបំផុតគឺគ្រាន់តែនិយាយហើយមិនធ្វើ សម្លឹងខ្ពស់តែដៃឈោងមិនដល់។
道虽迩,不行不至;事虽小,不为不成 ក្តីសុបិនណែនាំទិសដៅនៃការតស៊ូ ហើយការអនុវត្តជាក់ស្តែងគឺជាផ្លូវដ៏ចាំបាច់ សម្រាប់ឆ្ពោះទៅសម្រេចក្តីសុបិន។ ខ្ញុំសង្ឃឹមថា មិត្តកម្ពុជាគ្រប់រូបអាចមានក្តីសុបិនក្នុងចិត្ត ហើយអនុវត្តជាក់ស្តែង៕