(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីងបានឲ្យដឹងនៅថ្ងៃសុក្រ ទី១៦ ខែកក្កដានេះថា ប្រទេសចិនបានផ្តល់វ៉ាក់សាំងកូវីដ១៩ ចំនួនជាង ៥០០លានដូសហើយ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតនៅជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។

លោក ស៊ី បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទរកថាមួយ នៅឯកិច្ចប្រជុំមេដឹកនាំក្រៅផ្លូវការរបស់សម្ព័ន APEC តាមរយៈវីដេអូចេញពីទីក្រុងប៉េកាំង៕