(ម៉ូស្គូ)៖ អាជ្ញាធររុស្ស៉ីបានឲ្យដឹងនៅមុននេះបន្តិចថា យន្តហោះមួយគ្រឿងដឹកមនុស្សចំនួន ១៧នាក់ បានបាត់ដំណឹងនៅលើតំបន់ស៉ីបេរី (Siberia) នៃប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៉ី Sputnik នៅល្ងាចថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។

គួរបញ្ជាក់ថា បើតាមប្រភពពីអាជ្ញាធរផ្នែកសង្រ្គោះបន្ទាន់រុស្ស៉ី ប្រភេទយន្តហោះនោះគឺ An-28 មានដឹកមនុស្សចំនួន ១៧នាក់ ហើយបានបាត់ចេញពីប្រព័ន្ធរ៉ាដា ពេលវាហោះមកនៅក្បែរទីក្រុង ថូម (Tomsk) នៃតំបន់ Siberia។ ដោយឡែកសារព័ត៌មានផ្សេងវិញបានចេញផ្សាយថា មានមនុស្សសរុប ១៣នាក់ស្ថិតនៅលើយន្តហោះធុនមធ្យមនោះ៕