(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អគ្គិភ័យលេបត្របាក់មន្ទីរពេទ្យកូវីដ-១៩នៅអ៉ីរ៉ាក់, មនុស្ស៥៥នាក់ស្លាប់ និង២២នាក់របួស

២៖ WHO ទទូចឱ្យបណ្ដាប្រទេសអ្នកមាន កុំទាន់បញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ការចាក់ដូសទី៣

៣៖ និមិត្តរូបនៃការបិទបញ្ចប់! ទីបំផុតមេបញ្ជាការយោធាអាមេរិក ចាកចេញពីអាហ្វហ្គានីស្ថានហើយ

៤៖ ទីបំផុត WHO ចេញមុខព្រមានចំពោះ «ការចាក់វ៉ាក់សាំងលាយគ្នា» រវាងវ៉ាក់សាំងក្រុមហ៊ុនផ្សេងពីគ្នា ដែលជាទង្វើគ្រោះថ្នាក់

៥៖ ប្រធានាធិបតីគុយបា ចោទថាសហរដ្ឋអាមេរិក កំពុងព្យាយាមដុតបញ្ឆេះបាតុកម្ម នៅលើប្រទេសដីកោះនេះ

៦៖ អ៉ីស្រាអែលចង់ឲ្យជំនួយបរទេសទៅកាន់ Gaza អនុវត្តតាមប្រព័ន្ធគ្រប់គ្រងថ្មី ដើម្បីបញ្ចៀសការធ្លាក់ចូលក្នុងដៃក្រុមហាម៉ាស់