(ប៉េកាំង)៖ ថ្ងៃទី១០ ខែកក្កដា វេបសាយនៃក្រសួងការបរទេសអាមេរិក បានចេញផ្សាយសេចកី្តថ្លែងការណ៍មួយច្បាប់ក្នុងនាមជា «សហព័ន្ធសេរីភាពនៃប្រព័ន្ធសារព័ត៌មាន» ដោយបានផ្តោតការយកចិត្តទុកដាក់ចំពោះការបញ្ឈប់ដំណើរការរបស់កាសែត «Apple Daily» ព្រមទាំងវាយប្រហាររដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុងថាបាន «ដាក់សម្ពាធទៅលើសេរីភាពនៃការបញ្ចេញមតិ»

អ្វីដែលហៅថាសេចកី្តថ្លែងការណ៍ច្បាប់នេះ ពោរពេញទៅដោយពាក្យសំដីច្រំដែលដែលធ្វើឱ្យអ្នកផងទាំងពួងធុញទ្រាន់ អ្នកដែលបានស៊ីញេឈ្មោះលើសេចក្តីថ្លែងការណ៍នេះគឺ ប្រទេសអាមេរិកនិងលោកខាងលិចមួយចំនួន។ វាច្បាស់ណាស់ថា នេះជារឿងកំប្លែងខាងនយោបាយមួយទៀតដែលបង្កឡើងដោយអាមេរិក និងប្រទេសលោកខាងលិចមួយចំនួន ក្នុងគោលបំណងជ្រៀតជ្រែកកិច្ចការហុងកុង ដោយយកបញ្ហា «សេរីភាពសារព័ត៌មាន» ធ្វើជាលេស។

អាមេរិក និងប្រទេសលោកខាងលិចមួយចំនួនតូចប៉ុនប៉ងបង្ហាញសាច់ដុំ និងដាក់សម្ពាធទៅលើប្រទេសចិនតាមរបៀបចុះហត្ថលេខារួមលើសេចក្តីថ្លែងការណ៍ ប៉ុន្តែពួកគេ មិនអាចតំណាងឱ្យសហគមន៍អន្តរជាតិទាល់តែសោះ។ ហេតុអ្វីបានជាពួកគេអាចបញ្ជាក់ពី «សេរីភាពសារព័ត៌មាន»? ហេតុអ្វីបានជាពួកគេអាចធ្វើជាគ្រូបង្រៀនប្រដៅ កូនសិស្ស និងនិយាយថាអ៊ីចេះថាអ៊ីចុះចំពោះប្រទេសចិន?

ទីមួយ៖ បញ្ហារបស់កាសែត «Apple Daily» គ្មានទំនាក់ទំនងអ្វីជាមួយសេរីភាពសារព័ត៌មាននោះទេ បញ្ហារបស់វាគឺបានបំពានច្បាស់សន្តិសុខជាតិនៅហុងកុង។ ក្រោមស្លាកជា ប្រព័ន្ធសារព័ត៌មាន កាសែតនេះបែរជាធ្វើសកម្មភាពខុសច្បាប់ ដើម្បីប្រឆាំងប្រទេសចិននិងបង្កភាពចលាចលនៅហុងកុង។ សង្គមនីតិរដ្ឋណាមួយក៏ដោយសុទ្ធតែ មិនអាចអត់ឱនឱ្យសកម្មភាពទាំងនេះជាដាច់ខាត។ ទីពីរ៖ ការបញ្ឈប់ដំណើរការរបស់កាសែត «Apple Daily» ជាសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះ ដូច្នេះ មិនមែនបិទទ្វារដោយបង្ខិតបង្ខំនោះទេ។ ការជាប់គាំងរបស់កាសែតនេះ ជាលទ្ធផលដែលចៀសមិនរួច និងជាលទ្ធផលដែលមិនគោរពទីផ្សារនិងអ្នកអាននោះឡើយ។

កលល្បិចរបស់ជនអាមេរិកនិងលោកខាងលិចមួយចំនួនតូចដែលនិយាយប្រែសជាខ្មៅ និងទម្លាក់កំហុសទៅលើរដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុងមិនអាចកុហក អ្នកណាបានទេ។ នៅហុងកុង សេរីភាពសារព័ត៌មានទទួលបានការធានាយ៉ាងពេញលេញពីច្បាស់មូលដ្ឋាន ច្បាស់សន្តិសុខជាតិនៅហុងកុង «លក្ខន្តិកៈនៃសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិមនុស្សនៅហុងកុង» និងច្បាប់ផ្សេងទៀត។ ជាពិសេស ចាប់ពីបានអនុវត្តច្បាប់សន្តិសុខជាតិនៅហុងកុងអស់រយៈពេលមួយឆ្នាំមក សិទ្ធិមនុស្សនិងសេរីភាពរបស់ អ្នកក្រុងហុងកុងទទួលបានការគាំពារកាន់តែល្អ។

តាមព័ត៌មាននៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ការិយាល័យព័ត៌មាននៃរដ្ឋបានតំបន់ពិសេសហុងកុងបានឱ្យដឹងថាបច្ចុប្បន្ននេះ ប្រព័ន្ធសារព័ត៌មានហុងកុង បរទេសនិងតាមអនឡាញដែលបានចុះឈ្មោះក្នុងប្រព័ន្ធនេះ មានចំនួន៩៣ ៦៩ និង៣៩ ដោយឡែកពីគ្នាដែលមានការកើនឡើងខ្លះ បើប្រៀបធៀបនឹងឆ្នាំមុន។

ហុងកុងមានស្ថិរភាពជាទូទៅហើយ មិនទទួលយក «គ្រូបង្រៀនប្រដៅកូនសិស្ស» មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនោះឡើយ ហើយក៏មិនទទួលយក «សប្បុរសជនក្លែងក្លាយ» មកបំភាន់ភ្នែកមនុស្សផងដែរ។ សូមដាស់តឿនអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនតូចឱ្យផ្តោតសំខាន់ទៅលើការគាំពារសេរីភាពសារព័ត៌មានរបស់ប្រទេសខ្លួនចុះ៕