(តូក្យូ)៖ អាជ្ញាធរជប៉ុន នៅថ្ងៃសៅរ៍នេះបានបង្គាប់ឱ្យប្រជាជនច្រើនជាង ១២០,០០០នាក់ ដែលរស់នៅក្នុងតំបន់មួយចំនួននៃបណ្ដាខេត្តភាគខាងត្បូង ជម្លៀសខ្លួន ទៅរកទីទួលមានសុវត្ថិភាពរៀបចំដោយរដ្ឋ ដោយសារតែបារម្ភពីភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១។

ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថាអាជ្ញាធរឧតុនិយមជប៉ុនបានប្រកាសអាសន្នពីភ្លៀងធ្លាក់ខ្លាំងកម្រិតខ្ពស់នៅក្នុងខេត្តចំនួន ស្ថិតនៅលើកោះ Kyushu ហើយ តាមរយៈការប្រកាសអាសន្ននេះ អាជ្ញាធរនៅក្នុងតំបន់ត្រូវបង្គាប់ឱ្យប្រជាជនជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព។

គួរបញ្ជាក់ថា ការបង្គាប់ឱ្យប្រជាជនជប៉ុនជម្លៀសខ្លួនខាងលើ ធ្វើឡើងតែជាងមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារ និងបង្កឱ្យមានទឹកជំនន់ ព្រមទាំងគ្រោះរអិលបាក់ដីនៅក្នុងទីក្រុង Atami ដោយផ្ដាច់ជីវិតមនុស្សយ៉ាងហោច ៩នាក់ និង២០នាក់បាត់ខ្លួន៕