(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះបានឱ្យដឹងថាគ្រោះរញ្ជួយដីមួយកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារលើខេត្ត Sulawesi ខាងជើង នៃភាគខាងកណ្ដាលប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន People's Daily។

បើតាមទីភ្នាក់ងារឧតុនិយម និងភូមិសាស្ត្រឥណ្ឌូណេស៊ី គ្រោះរញ្ជូយដីខាងលើបានកើតឡើងនៅម៉ោងប្រមាណជា ៧៖៤៣នាទីព្រឹក (ម៉ោងក្នុងតំបន់)។ ប៉ុន្តែមិនមាន ការប្រកាសអាសន្នពីរលកយក្សស៊ូណាមិឡើយ ហើយក៏មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញនៅឡើយដែរ៕