(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៨៥,៣៨១,៣៨៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,០០៨,៩៨១នាក់ និងជាសះស្បើយឡើងវិញ ១៦៩,៧២០,៣៩៨នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤,៦២២,៦៩០នាក់ ស្លាប់ចំនួន ៦២១,៥៦១នាក់ និងជាសះស្បើយចំនួន ២៩, ១៤៥,២៨៥នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣០,៦៦២,៨៩៦នាក់ ស្លាប់ចំនួន ៤០៤,២៤០នាក់ និងជាសះស្បើយ ២៩,៧៩១, ៩៦៧នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៨, ៨៥៥,០១៥នាក់ ស្លាប់ ៥២៧,០១៦នាក់ និងជាសះស្បើយ ១៧,២៦២,៦៤៦នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖