(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូដល់១,០២៩ករណីបន្ថែមទៀត ដែលនេះជាថ្ងៃទី២ ហើយដែលប្រទេសអាស៊ានមួយនេះកត់ត្រាករណីឆ្លងជាង ១,០០០ករណីក្នុងរយៈពេលតែមួយថ្ងៃ។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអង្ការ ទី០៦ ខែកក្កដា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១០នាក់ជាករណីឆ្លងនាំចូលពីក្រៅប្រទេស និង១០១៩នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ផ្ទាល់ ហើយទីក្រុងហូជីមិញតែឯងរាប់រងចំនួន ៧១០ករណី។

គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះវៀតណាមក៏រកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាវនេះចំនួន០៧នាក់ទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃអង្គារនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ២២,០៦៤នាក់ ក្នុងនោះស្លាប់៩៧នាក់៕