(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១។

១៖ ភ្នំភ្លើងហ្វីលីពីន «Taal» កាន់តែបញ្ចេញភាពពុះកញ្ជ្រោល, មនុស្ស ២,៤០០នាក់ត្រូវជម្លៀសទៅរក ទីកន្លែងសុវត្ថិភាព

២៖ មនុស្សរាប់ពាន់នាក់ត្រូវជម្លៀសខ្លួន នៅភាគខាងលិចកាណាដា ខណៈភ្លើងឆេះព្រៃរាតត្បាតជាង ១៤០កន្លែង និងកម្តៅកើនក្បែរ ៥០អង្សាសេ។

៣៖ ហេតុការណ៍ផ្ទុះបំពង់បង្ហូរឧស្ម័ន នៅបាតសមុទ្រម៉ិចស៊ីកូ មើលទៅគួរឲ្យព្រឺព្រួចបំផុត។

៤៖ ចិនបរិច្ចាគគ្រឿងបរិក្ខារការពារកូវីដ-១៩ បន្ថែមទៀត ដល់មីយ៉ាន់ម៉ា។

៥៖ អាជ្ញាធរអាមេរិកជម្លៀសមនុស្សរាប់រយនាក់ ចេញពីអគារខុនដូមួយកន្លែង នៅរដ្ឋ Florida ក្រោយរកឃើញថា អគារនោះមិនមានសុវត្ថិភាព។

៦៖ រកឃើញសពមនុស្ស២នាក់ ខណៈ២០នាក់បាត់ខ្លួន ក្រោយគ្រោះរអិលបាក់ដីយ៉ាងសម្បើម វាយប្រហារប្រទេសជប៉ុន។

៧៖ សហរដ្ឋអាមេរិកនឹងបញ្ជូនវ៉ាក់សាំង Moderna ៤លានដូសទៅឥណ្ឌូណេស៊ី ឲ្យបានឆាប់រហ័សបំផុត។