(ឥណ្ឌូនេស៊ី)៖ ក្រុមហ៊ុនអាកាសចរណ៍ Air Asia Group Bhd របស់ឥណ្ឌូនេស៊ី នឹងផ្អាកនូវគ្រប់ជើងហោះហើរទាំងអស់ ជាបណ្តោះអាសន្ន រយៈពេលមួយខែ រាប់ចាប់ពីថ្ងៃទី៦ ខែកក្កដាខាងមុខ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19 ដែលកំពុងមានការកើនឡើង, នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានផ្សព្វផ្សាយតាម Twitter, ក្រុមហ៊ុនអាកាសចរណ៍ បានណែនាំដល់អ្នកដំណើរឲ្យរៀបចំកាលវិភាគធ្វើដំណើរឡើងវិញ, ប្តូរសំបុត្ររបស់ពួកគេទៅជាឥណទាន ឬដាក់ពាក្យសុំសងប្រាក់វិញ៕