(រីយ៉ូ ឌឺហ្សានេរ៉ូ)៖ ក្រសួងសុខាភិបាលប្រេស៊ីល នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) បានប្រកាសថាចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេសបានកើនដល់ ៥០០,០០០នាក់ហើយ បន្ទាប់ពីអ្នកស្លាប់ថ្មី ២,៣០១នាក់ ត្រូវបានគេរាយការណ៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១។

ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសប្រេស៊ីល បានកើនដល់ ៥០០,៨០០នាក់ ដែលបានធ្វើឱ្យប្រទេសក្នុងតំបន់អាមេរិកឡាទីនមួយនេះក្លាយជា ប្រទេសមានអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវមួយនេះច្រើនបំផុតលំដាប់ទី២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។

ដោយឡែក ក្នុងរយៈពេល២៤ម៉ោងដូចគ្នា អ្នកឆ្លងថ្មីចំនួន ៨១,៥៧៤នាក់ក៏ត្រូវបានគេរកឃើញផងដែរ នាំឱ្យអ្នកឆ្លងទូទាំងប្រទេសកើនដល់ ១៧.៨៨លាននាក់ ខណៈ១៦.១៨នាក់ជាសះស្បើយឡើងវិញ៕