(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១។

១៖ ចិនទើបរកឃើញកំណប់ប្រេង និងឧស្ម័នដ៏មហាសាល នៅតំបន់ស៊ីនជាំង។

២៖ មហាសន្និបាត UN អំពាវនាវឲ្យ «ទប់ស្កាត់លំហូរអាវុធទៅមីយ៉ាន់ម៉ា» និងទទូចឲ្យយោធាគោរព «លទ្ធផលបោះឆ្នោតឆ្នាំ២០២០» ហើយដោះលែងលោកស្រី អោង សាន ស៊ូ ជី។

៣៖ ចិនចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាជនខ្លួនបានជិត ១ពាន់លានដូសហើយ។

៤៖ ឡាវសម្រេចបន្តការបិទប្រទេស ១៥ថ្ងៃទៀត ខណៈការឆ្លងរាតត្បាតកូវីដ-១៩ បន្តកើតមាននៅវៀងច័ន្ទ។

៥៖ យន្តហោះយោធារុស្ស៉ីធ្លាក់នៅតំបន់់ Kemerovo, អ្នកលោតឆ័ត្រយោង៧នាក់់ និងអាកាសយានិក២នាក់ស្លាប់។

៦៖ លោក Ebrahim Raisi ជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអ៉ីរ៉ង់ថ្មី។

៧៖ លោក Antonio Guterres ត្រូវបានតែងតាំងសម្រាប់អាណត្តិទីពីរ ជាអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។