(បរទេស)៖ គិតត្រឹមម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនាឆ្នាំ២០២១នេះ ជំងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២០៨ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដីតែម្តង សូម្បីតែទ្វីបទឹកកកអង់តាក់ទិក ក៏វីរុសដ៏កាចសាហាវនេះ បានឆ្លងទៅដល់ហើយដែរ។

បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldometer បានបង្ហាញថា ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១៧៧,៨៧៨,២៧២នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ៣,៨៥០,៤១១នាក់បានស្លាប់បាត់បង់ជីវិត និង១៦២,៣៨៧,០៦៧នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណី គឺមាន ២០៨ប្រទេស និងដែនដី ដោយក្នុងនោះប្រទេសកម្ពុជាយើងឈរនៅលេខរៀងទី ១១៥។

ដើម្បីតាមដានតារាងពិភពលោករបស់ worldometer សូមចុចលីងខាងក្រោមនេះ៖ https://www.worldometers.info/coronavirus/