(គូឡាឡាំពួ)៖ វិិធានការរឹតត្បិតលើការធ្វើដំណើររបស់ប្រទេសម៉ាឡេស៊ីដែលគេស្គាល់ថា MCO 3.0 នឹងត្រូវបន្តអនុវត្តរយៈពេល ០២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ២៨ខែមិថុនា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១។

ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិលោក Ismail Sabri Yaakob បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រទី១១ មិថុនានេះថា ការសម្រេចអូសបន្លាយពេលវិធានការ MCO 3.0 ត្រូវបានធ្វើឡើង ចំពេលដែលចំនួនករណីឆ្លងប្រចាំថ្ងៃនៅតែបន្តរកឃើញលើសពី ៥,០០០ករណីក្នុងមួយថ្ងៃ។

កាលពីខែឧសភាកន្លងទៅ វិធានការ MCO ត្រូវបានដាក់ចេញឲ្យអនុវត្តឡើងវិញនៅទូទាំងប្រទេសប្រទេសម៉ាឡេស៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងរលកឆ្លងជាលើកទី៣ នៃជំងឺកូវីដ១៩។

នៅក្រោមវិធានការដែលត្រូវបានគេស្គាល់ថា MCO 3.0 នេះ គ្រប់វិស័យសេដ្ឋកិច្ចត្រូវបានអនុញ្ញាតិឱ្យដំណើរការ ប៉ុន្តែរាល់ការធ្វើដំណើរឆ្លងកាត់ពីតំបន់មួយ និងពីរដ្ឋមួយទៅរដ្ឋមួយទៀត ក៏ដូចជាសកម្មភាពសង្គម កីឡា និងការអប់រំត្រូវបានហាមឃាត់៕