(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧៥,១៧៧,១៧៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៧៧៧,០៩៧នាក់ និងជាសះស្បើយឡើងវិញ ១៥៨,៦៩៦,៥៥៥នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤,២៦៤,៧២៧នាក់ ស្លាប់ចំនួន ៦១៣,៤៩៤នាក់ និងជាសះស្បើយចំនួន ២៨, ២៥៤,០៩១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២៩, ១៨២,០៧២នាក់ ស្លាប់ចំនួន ៣៥៩,៦៩៥នាក់ និងជាសះស្បើយ ២៧,៦៤៥, ២២៥នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៧,១២៥,៣៥៧នាក់ ស្លាប់ ៤៧៩,៧៩១នាក់ និងជាសះស្បើយ ១៥,៥៩៦, ៨១៦នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖