(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅយប់ថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ២៨៥ករណីបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រក្រសួងសុខាភិបាលវៀតណាម។

ក្នុងថ្ងៃជាមួយគ្នានេះ វៀតណាមមិនមានអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះទេ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅត្រឹម ៤៧នាក់ដដែល។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងសរុប ៦,៨៥៦ករណី ក្នុងនោះអ្នកជាសះស្បើយមានចំនួន ២,៨៩៦នាក់៕