(ប៉េកាំង)៖ “គោលនយោបាយស្តីពី ការតម្កល់ផលប្រយោជន៍អាមេរិកមុនគេ របស់រដ្ឋាភិបាលលោក បៃដិន បាននិងកំពុងផ្សព្វផ្សាយការឈឺចាប់នៅទូទាំងពិភពលោក” នេះជាចំណងជើងនៃអត្ថបទរបស់លោក Joseph Sullivan ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមសាជីវកម្ម Lindsay អាមេរិកដែលបានចេញផ្សាយតាមវេបសាយ «គោលនយោបាយការទូត» នាពេលថ្មីៗកន្លងទៅនេះ។ អត្ថបទនេះបានលើកឡើងថា ចាប់ពីការអនុវត្តវ៉ាក់សាំងជាតិនិយមយ៉ាងកម្រោល ដល់ការអនុវត្តផែនការរំញោចសេដ្ឋកិច្ចហួសពីកម្រិត រដ្ឋាភិបាលរបស់លោក បៃដិន នៅតែស្វែងរកផលប្រយោជន៍របស់អាមេរិក តាមរយៈវិធីសាស្ត្របំផ្លិចបំផ្លាញដល់ ផលប្រយោជន៍របស់ប្រទេសដទៃទៀត លើពិភពលោកដដែល។

បើរំលឹកឡើងវិញពីទង្វើរបស់រដ្ឋាភិបាលអាណត្តិនេះ តាំងពីបានឡើងកាន់មុខតំណែងមក ការវិភាគរបស់លោក Joseph Sullivan គឺសមហេតុសមផល។ ពិតមែនតែរដ្ឋាភិបាលអាណតិ្តនេះ បានគូសបញ្ជាក់ជាបន្តបន្ទាប់ថា នឹងលុបចោលគោលនយោបាយស្តីពី “ការតម្កល់ផលប្រយោជន៍អាមេរិកមុនគេ” ដែលរដ្ឋាភិបាលអាណត្តិមុនបានកំណត់ក៏ដោយ ក៏ប៉ុន្តែ ការប្រព្រឹត្តិក្នុងរយៈពេលជាងមួយរយថ្ងៃ បានបង្ហាញយ៉ាងពេញលេញនូវអ្វីទៅដែលហៅថា "និយាយផ្សេងធ្វើផ្សឹង”។

រដ្ឋាភិបាលអាមេរិកគឺជាអ្នកជំរុញសំខាន់នៃវ៉ាក់សាំងជាតិនិយម។ តាមស្ថិតិរបស់អង្គការ និងប្រព័ន្ធសារព័ត៌មានមួយចំនួនបានឱ្យដឹងថា អាមេរិកបានបញ្ជាទិញវ៉ាក់សាំងប្រហែល ២ពាន់៦រយលានដូស ត្រូវជា១ភាគ៤នៃបរិមាណវ៉ាក់សាំងសរុប នៅទូទាំងពិភពលោក បានលើសពីតម្រូវការរបស់ខ្លួនយ៉ាងច្រើន។ វ៉ាក់សាំងចំនួនរាប់រយលានដូស ត្រូវបានស្តុកទុកក្នុងឃ្លាំង។
ដោយបានរងកម្លាំងសម្ពាធពីសហគមន៍អន្តរជាតិ បានជានាពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលរបស់លោក បៃដិន មានប្រតិកម្មមួយចំនួន។ ក្រៅពីបានសម្តែងថា នឹងព្យួរការការពារកម្មសិទ្ធិបញ្ញាវ៉ាក់សាំងជំងឺកូវីដ១៩ នៅថ្ងៃទី១៧ ខែឧសភាតាមម៉ោងក្នុងតំបន់ លោក បៃដិនបានប្រកាសថា មុននឹងចុងខែមិថុនា នឹងបន្ថែមការផ្គត់ផ្គង់វ៉ាក់សាំងចំនួន ២០លានដូសទៅកាន់បរទេស។

ប៉ុន្តែអ្នកវិភាគបានយល់ឃើញថា បើប្រៀបធៀបនឹងវ៉ាក់សាំង ដែលត្រូវបានស្តុកទុកនៅអាមេរិក វ៉ាក់សាំងចំនួន ២០លានដូសដែលអាមេរិកបានប្រកាសថា នឹងផ្តល់ដល់បរទេសគឺមានចំនួនតិចណាស់។ ប្រការដែលអ្នកផងទាំងពួងកាន់តែរំពឹងទុក គឺអាមេរិកអាចបង្ហាញសុទ្ធចិត្តលើវិស័យ លុបចោលការដាក់កំហឹតទៅលើការនាំចេញសម្ភារៈដើម សម្រាប់ផលិតវ៉ាក់សាំង និងការពង្រីកធំផលិតភាពផលិតវ៉ាក់សាំង។

ជាងនេះទៅទៀត អាមរិកបាននិងកំពុងបញ្ជូនកម្លាំងសម្ពាធខាងអតិផរណាំ ទៅកាន់ប្រទេសផ្សេងទៀត។ ពិតមែនតែគោលបំណងរបស់ គោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាល លោក បៃដិន គឺជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុកក៏ដោយ ក៏ប៉ុន្តែគោលនយោបាយទាំងនេះ បានបណ្តាលឱ្យតម្លៃនៃទំនិញទ្រង់ទ្រាយធំសំខាន់ៗ នៅលើពិភពលោកក្នុងនោះក៏បូករួមទាំង ស្បៀងអាហារផងឡើងថ្លៃយ៉ាងខ្លាំងជាប្រវតិ្តសាស្ត្រ។

អាចមើលឃើញយ៉ាងងាយថា ការនិយាយតែមាត់ថានឹងលុបចោល “គោលនយោបាយស្តីពីការតម្កល់ ផលប្រយោជន៍អាមេរិកមុនគេ” ប៉ុន្តែរដ្ឋាភិបាលរបស់លោកបៃដិននៅតែដើរតាមផ្លូវខុសឆ្គងនេះដដែល ដែលបាននាំមកនូវការ ឈឺចាប់ អត់ឃ្លាន និងភាពក្រីក្រកាន់តែច្រើនដល់ពិភពលោកទាំងមូល។ អាមេរិកគួរតែលះបង់ចោលទស្សនៈលំអៀង និងអាត្មានិយមក្នុងប្រតិបតិ្តការ ក្នុងន័យអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ៕ (#CCFR Comment#)