(ហាណូយ)៖ យោងតាមគេហទំព័រ Worldometers ចេញបង្ហាញតួលេខនៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះឲ្យដឹងថា ប្រទេសវៀតណាម បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 សរុបចំនួន១៨៤នាក់ទៀត និងករណីស្លាប់ម្នាក់ ក្នុងរបាយការណ៍ថ្ងៃច័ន្ទនេះ។

ដូច្នេះចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសវៀតណាមកើនដល់ ៤,៣៥៩នាក់ និងចំនួនអ្នកស្លាប់សរុបកើនដល់៣៧នាក់៕