(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេសុីបានរាយការណ៍ឲ្យដឹងថា ប្រទេសម៉ាឡេស៊ីបានកត់ត្រាចំនួនអ្នកស្លាប់ថ្មីក្នុងរយៈពេលតែមួយថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន បន្ទាប់ពីជំងឺ COVID-19 បានឆក់យកជីវិតមនុស្សចំនួន ២៦នាក់បន្ថែមទៀតនៅថ្ងៃអាទិត្យនេះ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១,៦៨៣នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១។

ក្នុងរយៈពេលដូចគ្នានេះម៉ាឡេស៊ីក៏បានរកឃើញករណីឆ្លងថ្មីចំនួន ៣,៧៣៣ករណីផងដែរ ដោយក្នុងនោះមានតែ ០៦ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះគឺជាករណីសហគមន៍ទាំងអស់។

ជាសរុប ប្រទេសអាស៊ានមួយនេះមានករណីឆ្លង ៤៤០,៦៧៧ករណី ក្នុងនោះស្លាប់ ១,៦៨៣នាក់ និងជាសះស្បើយ ៤០,៩៣៤នាក់ ឬស្មើនឹង ៩១.២%៕