(សៅ ប៉ូឡូ)៖ ក្រសួងសុខាភិបាលប្រេស៊ីលបានរាយការណ៍ពីអ្នកជំងឺ COVID-19 ២,២០២នាក់បន្ថែមទៀតបានស្លាប់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ នាំឱ្យអ្នកស្លាប់សរុបកើនដល់ ៤២១,៣១៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១។

បើតាមក្រសួងសុខាភិបាលប្រេស៊ីល ពេញមួយថ្ងៃសៅរ៍ម្សិលមិញ (ម៉ោងនៅប្រេស៊ីល) មនុស្ស ៦៣,៤៣០នាក់បានឆ្លង COVID-19 ធ្វើឱ្យអ្នកឆ្លងសរុប
កើនដល់ ១៥,១៤៥,៨៧៩នាក់ ខណៈ១៣,៦៧៧,៦៦៨នាក់ជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ប្រេស៊ីលគឺជាប្រទេសមានអ្នកស្លាប់ដោយសារ COVID-19 ច្រើនគេលំដាប់ទី២លើពិភពលោកបន្ទាប់អាមេរិក និងមានអ្នកឆ្លងច្រើនជាងលំដាប់ទី៣ បន្ទាប់ពីអាមេរិក និងឥណ្ឌា៕