(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៥៨,៣១១,៦៦៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,២៩៦,៥៦៩នាក់ និងជាសះស្បើយឡើងវិញ ១៣៥,៧៥៩,៨០១នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣,៤៥៤,៥៨១នាក់ ស្លាប់ចំនួន ៥៩៥,៥៨៨នាក់ និងជាសះស្បើយចំនួន ២៦, ៤០៥,៨៧១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២២, ២៩៥,៩១១នាក់ ស្លាប់ចំនួន ២៤២,៣៩៨នាក់ និងជាសះស្បើយ ១៨,៣១១, ៤៩៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៥,១៥០,៦២៨នាក់ ស្លាប់ ៤២១,៤៨៤នាក់ និងជាសះស្បើយ ១៣,៦៧៧, ៦៦៨នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖