(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៥៤,៩៧៣,០៤៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,២៤១,០២៤នាក់ និងជាសះស្បើយឡើងវិញ ១៣២,៤២៧,២៨៦នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣,២៧៤,៦៥៩នាក់ ស្លាប់ចំនួន ៥៩២,៤០៩នាក់ និងជាសះស្បើយចំនួន ២៥, ៩៦៦,៣៨៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ២០, ៦៥៨,២៣៤នាក់ ស្លាប់ចំនួន ២២៦,១៦៩នាក់ និងជាសះស្បើយ ១៦,៩៣៨, ៤០០នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៤,៨៦០,៨១២នាក់ ស្លាប់ ៤១១,៨៥៤នាក់ និងជាសះស្បើយ ១៣,៤៤២, ៩៩៦នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖