(ប៉េកាំង)៖ «យុវជនពោរពេញដោយភាពរស់រវើកនិងក្តីសុបិន។ ការស្តារភាពរុងរឿងនៃប្រជាជាតិចិន នឹងសម្រេចពីការបន្តវេនតស៊ូរបស់យុវជនគ្រប់ជំនាន់»ក្នុងកាលៈទេសៈខុសៗគ្នា លោក ស៊ី ជីនភីង តែងតែកោតសរសើរ នូវភាពច្នៃប្រឌិតថ្មីនិងស្មារតីតស៊ូរបស់យុវជនចិន។

តេឡេស្កូបរបស់ប្រទេសចិនដែលមានទំហំ ៥០០ម៉ែត្រ (ដែលហៅកាត់ថា តេឡេស្កូប FAST ) ត្រូវបានគេស្គាល់ថាជា «ភ្នែកមេឃារបស់ប្រទេសចិន»។ ពីថ្ងៃទី៣១ខែមីនាឆ្នាំ២០២១តទៅ «ភ្នែកមេឃារបស់ប្រទេសចិន» បានបើកចំហចំពោះមជ្ឈដ្ឋានវិទ្យាសាស្ត្រពិភពលោក។

អាយុគិតជាមធ្យមរបស់បុគ្គលិកនៃក្រុមការងារ «ភ្នែកមេឃារបស់ប្រទេសចិន» គឺ ៣៤ឆ្នាំ ទោះជាលក្ខខណ្ឌកន្លែងធ្វើការមិនល្អក្តី ក៏ពួកគេនៅតែប្រចាំការនៅទីនោះ។ កាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២១ លោក ស៊ី ជីនភីង បានជួបសំណេះសំណាលជាមួយ តំណាងបុគ្គលិកបច្ចេកវិទ្យានៃ «ភ្នែកមេឃារបស់ប្រទេសចិន» តាមប្រព័ន្ធវីដេអូ ដោយបានកោតសរសើរពួកគេថា៖ «ក្តាប់ជាប់យុវភាព ផ្តល់តម្លៃដល់ពេលវេលា កុំខ្ជះខ្ជាយឱកាសនៃយុគសម័យថ្មី។ បន្តខិតខំដើរឈ្ពោះទៅរកចំណុចកំពូលនៃបច្ចេកវិទ្យាពិភពលោក»

នៅជួរមុខនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ យុវជនចិនជាច្រើនដែលកើតនៅក្រោយឆ្នាំ១៩៩០ ឆ្នាំ១៩៩៥ បានចូលរួមយ៉ាងសកម្ម ដោយបំពេញការងារសំខាន់ៗជាច្រើន ដែលបានបង្ហាញនូវទំនួលខុសត្រូវនៃយុវជន។ «បុប្ផានៃយុវភាពគួររីកស្គុះស្គាយនៅកន្លែង ដែលប្រជាជននិងបក្សត្រូវការខ្លាំងបំផុត»។

ពាក្យថា «星火» មានន័យថា កម្ទេចភ្លើងផ្តុំគ្នាអាចដុតឆេះវាលស្មៅទាំងមូល។ នេះក៏ជាឈ្មោះរបស់ក្រុមអ្នកពិពណ៌នាស្ម័គ្រចិត្តរបស់សារមន្ទីរ «សេចក្តីប្រកាសបក្សកុម្មុយនិស្ត» នៃសកលវិទ្យាល័យហ្វូតានប្រទេសចិន។ អាយុគិតជាមធ្យមរបស់សមាជិកក្រុមស្ម័គ្រចិត្តនេះ គឺ២៩ឆ្នាំ។

ការងាររបស់ពួកគេគឺនិទានពីរឿងរ៉ាវ ដែល «សេចក្តីប្រកាសបក្សកុម្មុយនិស្ត» បានបកប្រែជាភាសាចិន បានណែនាំឱ្យអ្នកយុវ័យចិនឱ្យចូលរួម គាំទ្របុព្វហេតុរំដោះប្រជាជាតិនិងអភិវឌ្ឍន៍ប្រទេសជាតិ។ កាលពីខែមិថុនា ឆ្នាំ២០២០ លោកស៊ីជីនភីង បានផ្ញើសំបុត្រឆ្លើយតបដល់ក្រុមស្ម័គ្រចិត្តនេះ ដោយបានលើកទឹកចិត្តពួកគេ ឱ្យបន្តពិពណ៌នាពីរឿងរ៉ាវនៃការប្រកាន់ខ្ជាប់ឧត្តមគតិ។ «ពង្រឹងជំនឿចិត្តតាមរយៈការសិក្សា ការគិតពិចារណាការអនុវត្ត និងការរៀនសាឡើងវិញអំពីប្រវត្តិសាស្ត្រ»

«ការធ្វើការនៅស៊ីនជាំង ជាការប្តេជ្ញាចិត្តពេញមួយជីវិតរបស់ខ្ញុំ។ ស៊ីនជាំងជាតំបន់ថាមពលសំខាន់នៃមាតុប្រទេស នៅទីនេះយើងខ្ញុំអាចដើរតួនាទីសំខាន់ជាច្រើន។» នេះជាការសម្គាល់របស់និស្សិតបញ្ចប់ការសិក្សានាឆ្នាំ២០២០ ផ្នែកវិស្វកម្មរុករកថាមពល នៃសកលវិទ្យាល័យប្រេងកាតចិន។

កាលពីថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២០ លោក ស៊ី ជីនភីង បានផ្ញើសំបុត្រឆ្លើយតបទៅ «ស្ថាបនិកវ័យក្មេង» ដែលប្រចាំការនៅស៊ីនជាំង ដើម្បីអភិវឌ្ឍន៍តំបន់ខាងលិចមាតុប្រទេសទាំងនេះ ដើម្បីកោតសរសើរនិងគាំទ្រចំពោះជម្រើសរបស់ពួកគេ ក៏ដូចជាលើកទឹកចិត្តសិស្សានុសិស្ស នៃសាលាឧត្តមសិក្សានៅទូទាំងប្រទេសចិនថា៖ «កុំខ្លាចបញ្ហាលំបាក ត្រូវមានភាពក្លាហានបំពេញបុព្វហេតុនៃយុគសម័យ ក្តីប្រាថ្នារបស់ខ្លួនត្រូវរួមបញ្ចូល ក្នុងបុព្វហេតុជាតិនិងបក្ស ដើម្បីរួមចំណែកកាន់តែច្រើនដល់ប្រជាជននិង មាតុប្រទេស។ តស៊ូជាមួយប្រជាជន ទើបយុវ័យមានភាពត្រចះត្រចង់»