(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៥៣,៤៨១,៦១៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,២១៦,២១៤នាក់ និងជាសះស្បើយឡើងវិញ ១៣០,៧៩១,៤៦៤នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣,១៨០,៤៤១នាក់ ស្លាប់ចំនួន ៥៩១,០៦២នាក់ និងជាសះស្បើយចំនួន ២៥, ៨២៣,៨០០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១៩, ៩១៩,៧១៥នាក់ ស្លាប់ចំនួន ២១៨,៩៤៥នាក់ និងជាសះស្បើយ ១៦,២៨១, ៧៣៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៤,៧៥៤,៩១០នាក់ ស្លាប់ ៤០៧,៧៧៥នាក់ និងជាសះស្បើយ ១៣,២៧៨, ៧១៨នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖