(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១។

១៖ ទីបំផុត WHO អនុម័តឲ្យប្រើវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Moderna ក្រោយពិនិត្យឃើញប្រសិទ្ធភាព «៩៤.១%»។

 

២៖ លោក ចូ បៃដិន សម្រេចបិទខ្ទប់ការធ្វើដំំណើរភាគច្រើន ពីឥណ្ឌាចូលមកកាន់អាមេរិក ដើម្បីទប់ទល់ឥទ្ធិពលរលកកូវីដ-១៩។

 

៣៖ អូស្ត្រាលីហាមអ្នកធ្វើដំណើរពីឥណ្ឌា ចូលមកកាន់ទឹកដីខ្លួន, អ្នកបំពាននឹងត្រូវរងពិន័យ និងជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។

 

៤៖ ក្រុមហ៊ុន Pfizer-BioNTech ស្នើទីភ្នាក់ងារឱសថអឺរ៉ុប EMA ឲ្យអនុញ្ញាតការប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ខ្លួន សម្រាប់ក្មេងជំទង់អាយុ១២-១៥ឆ្នាំ។

 

៥៖ ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩ជាង ៤០០,០០០នាក់ក្នុង១ថ្ងៃ និងអ្នកជំងឺជាង ៣,៥០០នាក់ទៀតស្លាប់។

 

៦៖ គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ វាយប្រហារភាគឦសានជប៉ុន ជិតចំណុចញ័ររញ្ជួយកាលពីឆ្នាំ២០១១។

 

៧៖ ថៃមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន២១នាក់ ក្នុងមួយថ្ងៃ និងរកឃើញករណីឆ្លងថ្មីៗជិត១,៩០០នាក់ទៀត។