(ប៉េកាំង)៖ លក្ខណៈសម្បត្តិគុណភាពរបស់ពលករ មានអត្ថន័យសំខាន់ដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ និងប្រជាជាតិមួយ។ ពេលជួបសំណេះសំណាលជាមួយ ពលករគំរូនិងតំណាងយុវជន និងចុះត្រួតពិនិត្យការងារ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានគូសបញ្ជាក់ពី សារៈសំខាន់នៃការលើកកម្ពស់លក្ខណសម្បត្តិរបស់ពលករ។

ពេលថ្មីៗនេះលោក ស៊ី ជីនភីង ក៏បានចេញអនុសាសន៍គន្លឹះ ចំពោះការអប់រំវិជ្ជាជីវៈ ដោយគូសបញ្ជាក់ថា ត្រូវបណ្តុះបណ្តាលធនធានមនុស្សកាន់តែច្រើន ដែលមានបច្ចេកទេសខ្ពស់ ដើម្បីផ្តល់ការទ្រទ្រង់សម្រាប់សម្រេចសុបិនប្រទេសចិន ដែលស្តារភាពរុងរឿងដ៏មហិមា នៃប្រជាជាតិចិនឡើងវិញ។ ក្នុងឱកាសទិវាពលកម្មអន្តរជាតិជិតចូលមកដល់ យើងមករំលឹកឡើងវិញ នូវអនុសាសន៍របស់លោក ស៊ី ជីនភីង ថ្លែងចំពោះពលករ។

* ខែកក្កដា ឆ្នាំ២០១៦ ពេលអញ្ជើញចុះត្រួតពិនិត្យការងារ នៅមូលដ្ឋានថាមពលគីមី Ningdong ដែលឋិតនៅជាយក្រុង Yinchuan លោកបានថ្លែងចំពោះពលកររាប់រយនាក់ នៅទីនោះថា៖ ដោយសារមានស្មារតីខិតខំតស៊ូរបស់កម្មករ ទើបយើងអាចសម្រេចគោលដៅដ៏មហិមា មួយហើយមួយទៀត ហើយទទួលបានលទ្ធផលផ្លែផ្កាដ៏សម្បូរ។

* ខែសីហា ឆ្នាំ២០១៩ លោក ស៊ី ជីនភីង បានអញ្ជើញចុះត្រួតពិនិត្យការងារនៅសាលា Peilishandan ខេត្ត Gansuប្រទេសចិន។ ពេលជួបសំណេះសំណាលជាមួយគ្រូបង្រៀននិងសិស្សានុសិស្ស លោកបានបង្ហាញក្តីសង្ឃឹមឱ្យសិស្សានុសិស្ស ខិតខំក្លាយទៅជាធនធានមនុស្ស ដែលមានផលប្រយោជន៍ដល់ប្រទេសជាតិ និងតម្រូវការរបស់ប្រជាជន។

សេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវពឹងផ្អែកសេដ្ឋកិច្ចពិត ដែលមានតម្រូវការខាងធនធានមនុស្ស មានជំនាញឯកទេសយ៉ាងច្រើនសន្ធឹក។ ដូច្នេះការអប់រំវីជ្ជាជីវៈគឺ មានអនាគតល្អ សង្ឃឹមថា អ្នកទាំងអស់គ្នាបន្តវេននូវប្រពៃណីល្អផូរផង់ និងដើរស្របតាមតម្រូវការនៃយុគសម័យ៕