(ប៉េកាំង)៖ ក្នុងមហាដំណើរថ្មីដើម្បីសម្រេចគោលដៅមួយរយឆ្នាំទី២ យើងត្រូវមានជំនឿលើជ័យជម្នះដាច់ខាត ដើម្បីយកឈ្នះនូវហានិភ័យ និងបញ្ហាប្រឈមផ្សេងទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីឆ្ពោះទៅដំណើរថ្មីនៃការសម្រេចគោលដៅ ស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ។

ត្រូវអភិវឌ្ឍជនបទចិនដោយគ្រប់ជ្រុងជ្រោយ បច្ចុប្បន្ននេះជនជាតិចំនួន ៥៦ នៅទូទាំងប្រទេសចិនសុទ្ធតែបានចេញផុតពីភាពក្រីក្រហើយ ប៉ុន្តែយើងមិនអាចបញ្ឈប់ជំហាននោះទេ យើងត្រូវបន្តដើរទៅមុខទៀត ។ យើងត្រូវបន្តធ្វើការតស៊ូពីចំណុចចាប់ផ្តើមថ្មី ដើម្បីជំរុញភាពរុងរឿងរួមរបស់ប្រជាជនទាំងអស់ ក្នុងន័យទទួលបានវឌ្ឍនភាពជាក់ស្តែង ដែលគួរឱ្យកត់សម្គាល់បន្ថែមទៀត។

យើងត្រូវប្រកាន់ខ្ជាប់នូវទស្សនៈត្រឹមត្រូវនៃអេកូឡូស៊ី និងការអភិវឌ្ឍ និងចាត់ទុកការការពារអេកូឡូស៊ីភ្នំ និងទឹកជាការងារដ៏សំខាន់ ធ្វើឱ្យស៊ីជម្រៅនូវការជំរុញការស្តារអេកូឡូស៊ី និងគ្រប់គ្រងការបំពុលបរិស្ថាន ជំរុញការកែលម្អបរិស្ថានអេកូឡូស៊ីជាបន្តបន្ទាប់ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីជាបន្តបន្ទាប់ ក៏ដូចជាលើកកម្ពស់មុខងារទាំងមូលជាបន្តបន្ទាប់។

ក្រុង Guilin ភូមិភាគស្វយ័តក្វាំងស៊ីជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញ ត្រូវចាត់ទុកការអភិរក្សអេកូឡូស៊ីនៃភ្នំ និងទឹកគឺជាការងារដ៏សំខាន់។ ត្រូវប្រកាន់ខ្ជាប់នូវការតម្កល់ទុកមនុស្សជាស្នូល ខិតខំប្រឹងប្រែងក្នុងការបង្កើតបរិយាកាសល្អប្រសើរ ដែលមានផលប្រយោជន៍ដល់ការធ្វើអាជីវកម្ម រស់នៅ និងដើរកម្សាន្ត ដើម្បីកសាងទៅជាទីក្រុងទេសចរណ៍លំដាប់ពិភពលោក។

ឧស្សហកម្មផលិតកម្មប្រកបដោយគុណភាពខ្ពស់ គឺជាការងារសំខាន់នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ លើវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវបន្តខិតខំប្រឹងប្រែងជំរុញការធ្វើឱ្យប្រសើរឡើង នូវឧស្សាហកម្ម ប្រកាន់ខ្ជាប់នូវការច្នៃប្រឌិតថ្មី ដោយម្ចាស់ការយ៉ាងមុតមាំមិនងាករេ ធ្វើឱ្យការអភិវឌ្ឍ និងការច្នៃប្រឌិតថ្មីស្ថិតនៅក្នុងដៃរបស់ខ្លួនយើង។

ការអភិវឌ្ឍឧស្សាហកម្មលក្ខណៈពិសេស គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់អាជ្ញាធរមូលដ្ឋាន អភិវឌ្ឍសេដ្ឋកិច្ចពិត។ ត្រូវរួមបញ្ចូលគ្នានូវល័ក្ខខ័ណ្ឌនិងឧត្តមភាពផ្ទាល់ខ្លួន ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ត្រូវក្តាប់ជាប់នូវគុណភាពនិងសុវត្ថិភាព ក៏ដូចជាជួយសហគ្រាសឯកជនដោះស្រាយការលំបាកជាក់ស្តែង និងលើកទឹកចិត្តសហគ្រាសឯកជនឱ្យធ្វើការអភិវឌ្ឍ។

ការរួមសាមគ្គីគ្នា និងការអភិវឌ្ឍរួមរបស់ប្រជាជាតិចិន គឺជាជីវិត កម្លាំងចលករ និងក្តីសង្ឃឹមរបស់ប្រជាជាតិចិន នៅលើដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើប ជនជាតិណាមួយក៏មិនអាចខ្វះបានដែរ។ យើងត្រូវរួមគ្នាកសាងអនាគតដ៏ល្អប្រសើររបស់ប្រជាជាតិចិន និងរួមគ្នាចែករំលែកសមិទ្ធផលនៃការស្តារភាពរុងរឿង ដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ៕