(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៥១,១១៧,៦៧៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,១៧៩,១៨៧នាក់ និងជាសះស្បើយឡើងវិញ ១២៨,៥១០,៧៣០នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៣,០៤៤,០៦៨នាក់ ស្លាប់ចំនួន ៥៨៩,២០៧នាក់ និងជាសះស្បើយចំនួន ២៥, ៦៤១,៥៧៤នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១៨, ៧៥៤,៩៨៤នាក់ ស្លាប់ចំនួន ២០៨,៣១៣នាសក់ និងជាសះស្បើយ ១៥,៣៧៣, ៧៦៥នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៤,៥៩២,៨៨៦នាក់ ស្លាប់ ៤០១,៤១៧នាក់ និងជាសះស្បើយ ១៣,១៥២, ១១៨នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖