(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៥០,២១៦,៥៩០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,១៦៣,៨៧៣នាក់ និងជាសះស្បើយឡើងវិញ ១២៧,៧៣៦,២០៣នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣២, ៩៨៣,៦៩៥នាក់ ស្លាប់ចំនួន ៥៨៨,៣៣៧នាក់ និងជាសះស្បើយចំនួន ២៥, ៥៨៤,៧៤៧នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១៨, ៣៦៨,០៩៦នាក់ ស្លាប់ចំនួន ២០៤,៨១២នាសក់ និងជាសះស្បើយ ១៥,០៧៨, ២៧៦នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៤,៥២៣,៨០៧នាក់ ស្លាប់ ៣៩៨,៣៤៣នាក់ និងជាសះស្បើយ ១៣,០៩១, ៧១៤នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖