(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១។

១៖ WHO ប្រកាស៖ «កូវីដ-១៩បំប្លែងខ្លួនថ្មីមានប្រភពដើមនៅឥណ្ឌា ត្រូវបានរកឃើញក្នុងប្រទេសចំនួន ១៧ហើយ»

 

២៖ លោក ចូ បៃដិន ថានឹងជួយឥណ្ឌាទៅតាមសំណូមពរ ដើម្បីទប់ទល់នឹងវិបត្តិកូវីដ-១៩

 

៣៖ កងនាវាអាមេរិកបាញ់ព្រមានទូកល្បាតអ៉ីរ៉ង់ជាច្រើនគ្រាប់ នៅតំបន់ឈូងសមុទ្រពែក្ស

 

៤៖ អូស្ត្រាលីនឹងទទួលបានវ៉ាក់សាំង Novavax «៥១លានដូស» នៅត្រីមាសទី៣ឆ្នាំ២០២១ ខណៈវាកំពុងស្ថិតក្នុង ការធ្វើតេស្តចុងក្រោយ

 

៥៖ ព្រឹទ្ធសមាជិកអាមេរិកជំរុញឲ្យលោក ចូ បៃដិន ដាក់ទណ្ឌកម្មលើវិស័យប្រេង និងឧស្ម័ននៅមីយ៉ាន់ម៉ា ដែលទ្រទ្រង់របបយោធា

 

៦៖ រុស្ស៊ីត្រៀមដឹកជំនួយយ៉ាងច្រើនទៅកាន់ប្រទេសឥណ្ឌា ដើម្បីជួយប្រយុទ្ធតស៊ូនឹងកូវីដ-១៩