(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ មេបញ្ជាការនៃកងទ័ពអាមេរិកប្រចាំនៅអាហ្វហ្គានីស្ថាន បានទម្លាយឱ្យដេងថា អាមេរិកនិងអង្គការណាតូ បានចាប់ផ្តើមដកទ័ពចេញពីមូលដ្ឋានយោធាជាច្រើន នៅអាហ្វហ្គានីស្ថាន។ តាមផែនការ ពួកគេនឹងដកទ័ពទាំងអស់នៅមុនថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ។ ប្រការនេះមានន័យថា សង្គ្រាមដែលបានអូសបន្លាយ អស់រយៈពេល២០ឆ្នាំលើកនេះ នឹងបញ្ចប់ដោយទាន់ហន់ អ្វីដែលបានសន្យល់ទុកនៅអាហ្វហ្គានីស្ថាន គ្រាន់តែជាភាពខ្ទេចខ្ទាំប៉ុណ្ណោះ ។

ចាប់ពីឆ្នាំ២០០១មក សង្គ្រាមដែលកើតនៅអាហ្វហ្គានីស្ថាន បានបណ្តាលឱ្យមនុស្សសរុបប្រហែល២៤១,០០០នាក់ ស្លាប់បាត់បង់ជីវិត ក្នុងនោះបូករួមមានជនសាមញ្ញប្រហែល៧១,០០០នាក់ ខណៈសូម្បីតែនៅក្រុងកាប៊ុល ដែលជារដ្ឋធានីអាហ្វហ្គានីស្ថាន ក៏តែងតែកើតមានរឿងបំផ្ទុះគ្រាប់បែក និងសកម្មភាពភេរវកម្មផងដែរ។

ប្រជាជនបានប្រឈមនឹងការស្លាប់គ្រប់ពេលវេលាការអភិវឌ្ឍសង្គមធ្លាក់ក្នុងសភាពគាំងដំណើរ។ បច្ចុប្បន្ននេះ អាហ្វហ្គានីស្ថាននៅតែជា ប្រទេសមិនរីកលូតលាស់បំផុតមួយនៅលើពិភពលោក។ តាមទិន្នន័យស្ថិតិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញឱ្យឃើញថា ប្រជាជនអាហ្វហ្គានីស្ថានចំនួន៥៤.៥ភាគរយ បានរស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ ពលករពេញវ័យចំនួន៤០.១ភាគរយ មានចំណូលមិនដល់២ដុល្លារអាមេរិកក្នុងមួយថ្ងៃ ។

ប្រការដែលគួរឱ្យអស់សំណើច គឺក្នុងនាមជាគោលដៅវាយប្រហារសំខាន់របស់អាមេរិក ខណៈពេលបំផុសសង្គ្រាមលើកនេះ កងកម្លាំងប្រដាប់អាវុធតាលីបង់បែរជា ទទួលបានការវិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងឥតឈប់ឈរ ក្នុងសភាពការណ៍ត្រូវរងការវាយក្ដោបពីអាមេរិក ហើយបានបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលទទួលបានការគាំទ្រពីអាមេរិក។

សង្រ្គាមលើកនេះបានដំណើរការអស់រយៈពេល២០ឆ្នាំ ចំណាយប្រាក់ទុនលើសពី២ទ្រីលានដុល្លារអាមេរិក និងបានលះបង់អាយុជីវិតនៃកងទ័ពអាមេរិក ចំនួនជាង២៤០០នាក់។ ការបញ្ចប់សោកនាដកម្មបែបនេះ បានសឱ្យឃើញនូវបរាជ័យទាំងស្រុង នៃសង្គ្រាមនៅអាហ្វហ្គានីស្ថាន ដែលអាមេរិកបានបំផុសឡើង ហើយក៏បានបញ្ជាក់ថា «ប្រជាធិបតេយ្យបែបអាមេរិក» មិនសមស្របនឹងអាហ្វហ្គានីស្ថាននោះឡើយ។ ជាងនេះទៅទៀត សភាពការណ៍បែបនេះក៏បានបង្ហាញឱ្យឃើញ នូវផលវិបាកដែលអាមេរិកនាំចេញចលាចល និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត។

នៅប្រទេសអ៊ីរ៉ាក់ សីរី និងលីប៊ី ល។ល ប្រទេសទាំងអស់ដែលរងការធ្វើអន្តរគមន៍ដោយយោធាពីសហរដ្ឋអាមេរិក គ្មានប្រទេសណាមួយអាចចៀសវាងបានទេ សុទ្ធតែបានធ្លាក់ក្នុងសភាពវឹកវរខាងនយោបាយ មានភាពជាប់គាំងខាងការអភិវឌ្ឍ និងប្រជាជនមានជីវភាពក្រីក្រនិងអសុវត្ថិភាព។ ដូចនេះពិភពលោកបានមើលច្បាស់ហើយថា អាមេរិកធ្វើការជ្រៀតជ្រែកដោយយកបញ្ហា «ប្រជាធិបតេយ្យ» ធ្វើជាលេស លើកទង់ «សិទ្ធិមនុស្ស» បង្កបង្កើតគ្រោះមហន្តរាយខាងសិទ្ធិមនុស្ស អាមេរិកបានក្លាយជាអ្នកបង្ករឿងធំបំផុត ដែលនឹងបំផ្លិចបំផ្លាញដល់ស្ថិរភាពសកលលោក។

មិនថាអាមេរិកប្រើពាក្យដោះសារយ៉ាងណា និងបានប្រកាសថាខ្លួន «សម្រេចបាននូវគោលដៅ» នៅអាហ្វហ្គានីស្ថានក៏ដោយ ក៏ប៉ុន្តែសុទ្ធតែមិនអាចបិទបាំងភាពខុសឆ្គង ភាពឃោឃៅព្រៃផ្សៃ និងបរាជ័យរបស់សង្គ្រាមលើកនេះ ហើយក៏មិនអាចបិទបាំង បទឧក្រិដ្ឋរបស់អាមេរិក ដែលបាននិងកំពុងបង្កភាពចលាចល នៅលើពិភពលោកផងដែរ៕