(វៀងច័ន្ទ)៖ រដ្ឋាភិបាលឡាវបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រួតពិនិត្យឡើងវិញ និងដាក់ចេញផែនការចំាបាច់នានា ដើម្បីដោះស្រាយការឆ្លងរាលដាល COVID-19 ដែលកំពុងកើនឡើងប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១។

ការិយាល័យនាយករដ្ឋមន្ត្រីឡាវ នៅថ្ងៃចន្ទសប្ដាហ៍នេះបានចេញសេចក្ដីណែនាំមួយ ដោយស្នើឱ្យអាជ្ញាធរគ្រប់គ្រង និងបង្ការ COVID-19 នៅគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការអនុវត្តវិធានការបង្ការនានា ក្នុងនោះរួមមានទាំងការចាត់ចែងធនធាន ដែលតម្រូវជាចាំបាច់ដូចជាបរិក្ខាពេទ្យ, ថ្នាំពេទ្យ, និងហិរញ្ញវត្ថុដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់ការឆ្លងរាលដាល COVID-19។

បន្ថែមពីលើនេះ រដ្ឋាភិបាលឡាវក៏បានផ្ដោតជាសំខាន់ផងដែរ ក្នុងការបង្កើនចំនួនបុគ្គលិកពេទ្យ និងអ្នកស័្មគ្រចិត្តបំពេញការងារ នៅតាមមណ្ឌលថែទាំអ្នកជំងឺ COVID-19។ គិតត្រឹមថ្ងៃចន្ទម្សិលមិញ ឡាវមានអ្នកឆ្លង COVID-19 សរុប ៤៣៦នាក់ ក្នុងនោះជាសះស្បើយឡើងវិញ ៤៩នាក់ និងមិនទាន់មានអ្នកស្លាប់ឡើយ៕