(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៤៨,៤៧២,៨៨៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,១៣៣,៥០៤នាក់ និងជាសះស្បើយឡើងវិញ ១២៦,០៩៣,៤៤៧នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣២, ៨៧៥,០៤៥នាក់ ស្លាប់ចំនួន ៥៨៦,៦១១នាក់ និងជាសះស្បើយចំនួន ២៥, ៤៧៥,៧៨៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១៧, ៦២៥,៧៣៥នាក់ ស្លាប់ចំនួន ១៩៧,៨៨០នាក់ និងជាសះស្បើយ ១៤,៥៤៥, ៣៤២នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៤,៣៧០,៤៥៦នាក់ ស្លាប់ ៣៩២,២០៤នាក់ និងជាសះស្បើយ ១២,៨៧៩, ០៥១នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖