(ប៉េកាំង)៖ កាលពីថ្ងៃទី១៤ ខែមេសា ប្រព័ន្ធសារព័ត៌មានហុងកុង បានចេញផ្សាយអត្ថបទដែលមានចំណងជើងថា «ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មរបស់ប្រទេសចិន ប្រទេសបែកខាងលិច មិនបានបង្ហាញពីស្ថានភាពពិតប្រាកដ នៃតំបន់ស៊ីនជាំងនោះទេ»។

អត្ថបទនេះបានលើកឡើងថា ខុសគ្នានឹងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មរបស់អាមេរិកនោះទេ ការរប្រយុទ្ធប្រឆាំងនឹងភេរវកម្មរបស់ប្រទេសចិន ហាក់ដូចជាទទួលបានប្រសិទ្ធភាពរួចហើយ។ តាំងពីឆ្នាំ២០១៧រៀងមក នៅប្រទេសចិនគ្មានការរាយការណ៍ស្តីពីការវាយប្រហារភេរវកម្មនោះទេ។

ប្រទេសចិនអាចគ្រប់គ្រងភេរវនិយមដែលជាបញ្ហាដ៏ពិបាកលើពិភពលោក ដោយមិនបាននាំមកនូវការខូចខាតជាច្រើនទេ ចំណុចនេះគឺអស្ចារ្យខ្លាំងមែនទែន។ ប៉ុន្តែពាក់ព័ន្ធនឹងចំណុចនេះ ប្រព័ន្ធសារព័ត៌មាននៃប្រទេសបែកខាងលិច ហាក់ដូចជាមិនដែលលើកឡើងសោះ ។

បច្ចុប្បន្ននេះ អាមេរិកបានចោទប្រកាន់ប្រទេសចិន ដែលអនុវត្តនូវ «អំពើប្រល័យពូជសាសន៍» ដោយគ្មានភស្តុតាងអ្វីទាស់តែសោះ។ តើប្រទេសចិនថ្កោលទោស អាមេរិកប្រកាន់ស្តង់ដារពីរនោះមិនសមហេតុផលទេ? គោលនយោបាយរបស់ប្រទេសចិន នៅតំបន់ស៊ីនជាំងមិនសំដៅនិងប្រឆាំងនឹង សាសនាឬជនជាតិណាមួយនោះទេ បែរជាប្រឆាំងនឹងភេរវនិយម។ ប្រទេសអ៊ីស្លាមដ៏សំខាន់មួយចំនួន បានបង្ហាញការយល់ព្រម និងការគាំទ្រចំពោះប្រទេសចិនដោយចំហ៕