(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវ នៅថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៧៦នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមក្រសួងសុខាភិបាលឡាវ បូកបញ្ចូលទិន្នន័យខាងលើធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសកើនដល់ ៣២៣នាក់។ រដ្ឋាភិបាលឡាវ និងអាជ្ញាធរថ្នាក់តំបន់បានដាក់ចេញវិធានការរឹតត្បិតជាច្រើន ក្នុងនោះរួមមានទាំងការរឹតត្បិតការធ្វើដំណើរ និងហាមមិនឱ្យប្រជាជនចាកចេញពីផ្ទះ លើកលែងតែមាន ករណីចំបាច់តែប៉ុណ្ណោះ។

ប្រទេសឡាវបានរាយការណ៍ពីករណីឆ្លង COVID-19 ដំបូងចំនួន២ករណី កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ហើយបច្ចុប្បន្នប្រទេសអាស៊ីអាគ្នេយ៍មួយនេះមិនទាន់ រាយការណ៍ពីអ្នកស្លាប់ដោយជំងឺឆ្លងដ៏កាចសាហាវនេះទេ៕