(ប៉េកាំង)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានអញ្ជើញធ្វើជាអធិបតីភាព ក្នុងពិធីដាក់ឲ្យដំណើរការជាផ្លូវការ នូវនាវាយោធាសំខាន់ៗចំនួន០៣គ្រឿង ក្នុងពេលតែមួយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១។

ក្រុមនាវាយោធាខាងលើ រួមមាន នាវា Changzheng-18 ដែលជាប្រភេទថ្មីចុងក្រោយគេ នៃនាវាមុជទឹកដែលដើរដោយ ថាមពលនុយក្លេអ៊ែររបស់ចិន, នាវា Hainan ដែលជានាវាដឹកឧទ្ធម្ភាគចក្រ Type 075 គ្រឿងដំបូង និង នាវា Dalian ដែលជានាវាចម្បាំង ប្រភេទ Destroyer ធុនធំ Type 055។ វាគឺជាលើកទីមួយហើយ ដែលចិនបានដាក់ឲ្យដំណើរការ នាវាយោធាសំខាន់ៗ០៣គ្រឿង ក្នុងពេលព្រមគ្នាបែបនេះ។

គួរបញ្ជាក់ថា នាវាយោធាទាំង០៣គ្រឿង ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ នៅកំពង់ផែយោធាជើងទឹកចិន ក្នុងទីក្រុង Sanya នៃខេត្ត Hainan ភាគខាងត្បូងប្រទេសចិន៕