(បាងកក)៖ ជាការឆ្លើយតបចំពោះការឆ្លងរាតត្បាតរលកទី៣ នៃជំងឺ COVID-19 នៅក្នុងប្រទេសថៃ ខេត្តចំនួន៤២របស់ថៃ បាននិងកំពុងតែ អនុវត្តគោលការណ៍តម្រូវឲ្យប្រជាជនពាក់ម៉ាស នៅតាមទីសាធារណៈ ហើយអ្នកដែលល្មើសនឹងបម្រាមនេះ អាចប្រឈមនឹងការពិន័យជា ប្រាក់រហូតដល់២០,០០០បាត (ជាង៦០០ដុល្លារ)។ ខេត្តថៃទាំង៤២នោះ រួមមានដូចក្នុងរូបភាពខាងក្រោម៖