(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ ក្រុមអ្នកជំនាញ WHO ចង់បានទិន្នន័យបន្ថែមជុំវិញបញ្ហាកំណកឈាមនៃវ៉ាក់សាំង AstraZeneca នៅក្រៅទ្វីបអឺរ៉ុប

២៖ យោធាអាហ្វហ្គានីស្ថានប្រាកដជានឹងដួលរលំ ប្រសិនបើគ្មានជំនួយពីអាមេរិក, នេះបើតាមសម្តីមេទ័ពអាមេរិក

៣៖ ថៃ៖ កិច្ចប្រជុំកំពូលអាស៊ានស្តីពីវិបត្តិនៅមីយ៉ាន់ម៉ា គឺជាតេស្តសម្រាប់អាស៊ានទាំងមូល

៤៖ ចិនរំពឹងថាកិច្ចប្រជុំកំពូលអាស៊ានជាចំណុចចាប់ផ្ដើម ឈានទៅរកច្រកចេញនៃវិបត្តិនៅមីយ៉ាន់ម៉ា

៥៖ កូនឧទ្ធម្ភាគចក្រ Ingenuity របស់ NASA ទទួលជោគជ័យ ក្នុងការហោះហើរជាលើកទីពីរ នៅលើផ្ទៃភពអង្គារ

៦៖ សមាជិកព្រឹទ្ធសភាអាមេរិកសាធារណរដ្ឋ បញ្ចេញផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធមានកញ្ចប់ថវិកា ៥៦៨ពាន់លានដុល្លារ