(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

 ១៖ ប្រជាជនវៀតណាមសរុប ១៧នាក់ស្លាប់ និង ១៣នាក់ទៀតបាត់ខ្លួន នៅក្នុងគ្រោះធម្មជាតិព្យុះ និងទឹកជំនន់ នៅភាគកណ្តាលប្រទេសអាស៊ានមួយនេះ។

 

២៖ ដំបូងបំផុតក្នុងលោក! ប្រធានាធិបតីអាមេរិកប្រកាសថា «ខ្លួនមានប្រព័ន្ធភាពសុំា ដែលអាចទប់ទល់វីរុសកូវីដ-១៩»

៣៖ អ៉ីស្រាអែលប្រឆាំងដាច់ខាត «គម្រោងលក់យន្តហោះចម្បាំង F-35 ឲ្យកាតា» ព្រោះខ្លួនចង់រក្សាភាពនាំមុខ ក្នុងតំបន់មជ្ឈិមបូព៌ា

៤៖ អេហ្ស៊ីបអបអរសាទរចំពោះ «បទឈប់បាញ់គ្នារវាងអាហ្សែបៃហ្សង់ និងអាមេនី» ក្រោមស្នាដៃសម្របសម្រួលរបស់រុស្ស៊ី

៥៖ ព្យុះទីហ្វុងចំនួនបីនឹងបោកបក់ ភាគអាគ្នេយ៍ប្រទេសចិន រហូតដល់ថ្ងៃទី១៩ ខែតុលា, អាជ្ញាធរចិនកំពុងត្រៀមទប់ទល់

៦៖ កសិករឥណ្ឌាដែលបានសង់រូបសំណាក និងបួងសួងទាំងយប់ទាំងថ្ងៃឲ្យលោក ត្រាំ ឆាប់ជាពីកូវីដ-១៩ បានទទួលមរណភាពហើយ!

៧៖ ក្រោយមើលឃើញគ្រាប់មីស៊ីលថ្មីរបស់កូរ៉េខាងជើង ជប៉ុនប្តេជ្ញាបង្កើនសមត្ថភាពប្រព័ន្ធការពារមីស៊ីល!