(ញូដេលី)៖ ទិន្នន័យចុងក្រោយចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ជិត ៧លាននាក់ ហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មានចិនស៊ីនហួ នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០។

ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌា បានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៧៣,២៧២ករណីបន្ថែម ដែលនាំឱ្យករណីឆ្លងសរុបនៅទូទាំង ប្រទេសបានកើនដល់ ៦,៩៧៩,៤២៣ករណី ខណៈអ្នកស្លាប់ថ្មីៗចំនួន៩២៦នាក់ក៏ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នា នាំឱ្យអ្នកស្លាប់សរុបក៏បានកើនដល់ ១០៧,៤១៦នាក់ ផងដែរ។ ចំណែកឯ អ្នកជំងឺ ៨៨៣,១៨៥នាក់ទៀត កំពុងបន្តសម្រាកព្យាបាលនៅក្នុងប្រទេសឥណ្ឌានៅឡើយ ខណៈអ្នកជំងឺ៥,៩៨៨,៨២២នាក់បាន ជាសះស្បើយ និងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

យោងតាមក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា ហៅកាត់ ICMR ប្រទេសឥណ្ឌាបានពិនិត្យសំណាករក COVID-19 លើមនុស្សចំនួន ៨៥,៧៩៨,៦៩៨នាក់នៅទូទាំងប្រទេស ក្នុងនោះមានសំណាកពីមនុស្សចំនួន ១,១៦៤,០១៨នាក់ត្រូវបានធ្វើតេស្ត តែក្នុងមួយថ្ងៃសុក្រម្សិលមិញនេះ៕