(ទ្រីប៉ូលី)៖ មជ្ឈមណ្ឌលជាតិបង្ការជំងឺឆ្លងលីប៊ីបានរាយការណ៍ឱ្យដឹងថា ក្នុងរយៈពេល ២៤កន្លងទៅនេះ ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១,០៣១នាក់បន្ថែម ដែលនាំឱ្យករណីឆ្លងសរុបនៅទូទាំងប្រទេសបានកើនឡើងដល់ ៣៨,៤៦៨ករណីហើយ។ នេះបើតាមការចេញផ្សាយដោយសារពត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។

បើតាមមជ្ឈមណ្ឌលជាតិបង្ការជំងឺឆ្លងលីប៊ី អ្នកស្លាប់ថ្មីៗចំនួន ០៦នាក់ក៏ត្រូវកត់ត្រាក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះដូចគ្នា ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសបានកើនឡើងដល់ ៦០២នាក់ ខណៈអ្នកជាសះស្បើយក៏បានកើនឡើងដល់ ២២,៤១០នាក់ផងដែរ បន្ទាប់ពីអ្នកជម្ងឺ ៣៣៤នាក់ទៀត បានជាសះស្បើយ និងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

គួរបញ្ជាក់ថា ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងរាតត្បាតសកល (COVID-19) រដ្ឋាភិបាលលីប៊ីបានចាត់វិធានការបង្ការទុកជាមុន ចាប់តាំងពីករណីឆ្លងដំបូង ត្រូវបានរាយការណ៍កាលពីខែមីនាមកម្ល៉េះ។ វិធានការណ៍ទាំងនោះរួមមានការបិទព្រំដែន សាលារៀន និងវិហារអ៉ីស្លាម រួមទាំងការហាមឃាត់មិនឲ្យមានការជួបជុំនៅតាមទីសាធារណៈ និងការដាក់បំរាមគោចរផងដែរ៕