(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២០។

១៖ លទ្ធផលស្ទង់មតិថ្មី៖ «ក្រោយលោក ត្រាំ ឆ្លងជំងឺកូវីដ-១៩ ប្រជាប្រិយភាពលោក បៃដិន កាន់តែកើនឡើងជាងមុន»

២៖ ព្រះអង្គម្ចាស់ William នៃចក្រភពអង់គ្លេសព្រួយព្រះទ័យជាខ្លាំង ចំពោះការប្រែប្រួលអាកាសធាតុ និងនីវ៉ូទឹកសមុទ្រកើនឡើង

៣៖ ឆ្នាំ២០២០នេះ ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាមានទំហំ ១.៦លានហិកតា ដែលលើសឆ្នាំ២០១៩ រហូតដល់ទៅ២ដង

៤៖ កងទ័ពអាហ្សែបៃហ្សង់បាញ់កាំភ្លើងធំជាច្រើនគ្រាប់ ទៅលើតំបន់ជម្លោះជាមួយអាមេនី, អន្តរជាតិបានត្រឹម អំពាវនាវឲ្យចរចាគ្នា

៥៖ លោកស្រីប្រធានគណៈកម្មការអឺរ៉ុប «ធ្វើចត្តាឡីស័ក» ក្រោយពីជួបអ្នកជំងឺកូវីដ-១៩ និងធ្វើតេស្តពីរលើក ចេញអវិជ្ជមាន

៦៖ ករណីឆ្លងកូវីដ-១៩នៅរុស្ស៊ីកើនឡើងវិញយ៉ាងគំហុក ដល់ទៅរាប់ម៉ឺនករណីក្នុងមួយថ្ងៃ