(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០។

១៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្លាស់ទៅសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យយោធាមួយកន្លែង។

២៖ ក្រុមហ៊ុនបច្ចេកវិទ្យា 3D ល្បីឈ្មោះនៅអាមេរិក កំពុងជួយអភិវឌ្ឍគម្រោង NASA ក្នុងការសង់អគារលើព្រះច័ន្ទ និងភពអង្គារ។

៣៖ ប្រធានរៀបចំយុទ្ធនាការបោះឆ្នោតលោក ដូណាល់ ត្រាំ អះអាងថា លោកក៏ឆ្លងជំងឺកូវីដ-១៩ដែរ។

៤៖ ព្យុះដ៏អាក្រក់មួយ បោកបក់លើប្រទេសបារាំង និងអ៉ីតាលី បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងជិត២០នាក់បាត់ខ្លួន។

៥៖ វ៉ាក់សាំងកូវីដ-១៩របស់រុស្ស៊ី ត្រូវបានដឹកមកដល់វេណេស៊ុយអេឡាហើយ ដើម្បីរៀបចំធ្វើតេស្តចុងក្រោយ។

៦៖ សម្តេចប៉ាប ហ្រ្វង់ស៉ីស យាងចេញទៅបំពេញទស្សនកិច្ចក្រៅទីក្រុងរ៉ូមជាលើកដំបូង ចាប់តាំងពីវិបត្តិកូវីដកើតមានឡើង។

៧៖ ចំនួនមនុស្សស្លាប់ដោយសារកូវីដ-១៩នៅឥណ្ឌា លោតដល់ខ្ទង់១០០,០០០នាក់។