(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០។

១៖ ចិនអះអាងថា សមយុទ្ធយោធានៅក្បែរៗកោះតៃវ៉ាន់ គឺជាសារព្រមានដ៏ច្បាស់មួយ ទៅកាន់សហរដ្ឋអាមេរិក។

 

២៖ ហ្វីលីពីននឹងយកវ៉ាក់សាំងពីរុស្ស៊ី ចាក់សាកល្បងលើមនុស្ស ជាលើកដំបូង នៅខែតុលា ឆ្នាំ២០២០។

 

៣៖ កូរ៉េខាងត្បូងប្រកាសផែនការផលិតនាវាដឹកយន្តហោះចម្បាំង ដំបូងបំផុត ហើយអាមេរិកក៏ត្រៀម ទទួលផលចំណេញដែរ។

 

៤៖ ចិនរកឃើញសាច់មាន់នាំចូលពីប្រេស៊ីលមានផ្ទុក COVID-19។

 

៥៖ អាមេរិក និងអ៉ីស្រាអែលទទួលជោគជ័យយ៉ាងល្អឥតខ្ចោះ លើតេស្តប្រព័ន្ធស្ទាក់ចាប់មីស៊ីលផ្លោង Arrow-2។

 

៦៖ ភ្នំភ្លើង Sinabung នៅឥណ្ឌូណេស៉ីផ្ទុះឡើងសាជាថ្មីម្តងទៀត។

 

៧៖ ព្រះមហាក្សត្រថៃអំពាវនាវឲ្យរក្សាសណ្តាប់ធ្នាប់ និងសន្តិភាព នៅក្នុងឱកាសស្បថចូលកាន់តំណែង នៃគណៈរដ្ឋមន្ត្រីថ្មី។