(អាល់ហ្សេរី)៖ អតីតរដ្ឋមន្ត្រីទូរគមនាគមន៍អាល់ហ្សេរី លោក Moussa Benhamadi ដែលបានជាប់ឃុំក្នុងពន្ធនាគារពីបទពុករលួយ បានទទួលមរណភាពហើយដោយសារ COVID-19។ នេះបើតាមការដកស្រង់ផ្សាយពីសារព័ត៌មាន France24 នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០។

លោក Moussa Benhamadi មានអាយុ៦៧ឆ្នាំ បានឆ្លង COVID-19 កាលពីដើមខែកក្កដានេះ និងបានស្លាប់កាលពីថ្ងៃសុក្រកន្លងទៅ។ លោកបានឆ្លង COVID-19 នៅក្នុងពន្ធនាគារ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យមួយកន្លែងស្ថិតនៅក្នុងរដ្ឋធានី Algiers ជាទីដែលលោកបានទទួលមរណភាព។

គួរបញ្ជាក់ថា បច្ចុប្បន្ន អាល់ហ្សេរី មានអ្នកឆ្លង COVID-19 លើស ២២,០០០នាក់ ក្នុងនោះស្លាប់ច្រើនជាង ១,០០០នាក់៕