(បាកដាត)៖ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះដោយយោងតាមមន្រ្តីប៉ូលិសបានឲ្យដឹងថា គ្រាប់រ៉ុក្កែតចំនួន២គ្រាប់ បានធ្លាក់នៅក្បែរស្ថានទូត សហរដ្ឋអាមេរិក ក្នុងតំបន់បៃតង ដែលមានអគាររឹងមាំ ប៉ុន្តែពុំបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។

គ្រាប់រ៉ុក្កែតនេះបានធ្លាក់នៅខាងក្នុងទីលានតំបន់បៃតង នៅជិតស្ថានទូតសហរដ្ឋអាមេរិក។