(ហ្សាការតា)៖ មនុស្សយ៉ាងហោច ២៤នាក់បានបាត់បង់ជីវិត និង ១៣នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីរថយន្ដក្រុងមួយគ្រឿងបានធ្លាក់ ចូលក្នុងជ្រោះយ៉ាងជ្រៅនៅប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមប៉ូលិសឥណ្ឌូណេស៊ី រថយន្ដក្រុងខាងលើបានដឹកអ្នកដំណើររបស់សិបនាក់ បានបើកធ្លាក់ចូលក្នុងជ្រោះមួយមានជម្រៅ ១៥០ម៉ែត្រហើយលិចចូលក្នុងទឹកទន្លេមួយ ស្ថិតនៅខេត្តស៊ូម៉ាត្រាខាងត្បូង នៅវេលាពាក់កណ្ដាលយប់កាលថ្ងៃចន្ទម្សិលមិញ ។

ប៉ុន្តែមិនទាន់មានការបញ្ជាក់លម្អិតពីមូលហេតុ ដែលបានបណ្ដាលឱ្យសោដនាកម្មនេះកើតឡើងនោះទេ រីឯចំនួនជាក់លាក់នៃអ្នកដំណើរក្នុងរថយន្ដ ក៏មិនទាន់មានព័ត៌មានណាមួយបញ្ជាក់ដែរ ស្របពេលដែលអាជ្ញាធរកំពុងធ្វើប្រតិបត្តិការជួយសង្រ្គោះ ឈានចូលមកដល់ព្រឹកថ្ងៃអង្គារនេះ៕