(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ចិនបាញ់បង្ហោះផ្កាយរណបអង្កេតផែនដីថ្មីមួយទៀត ឡើងទៅកាន់ទីអវកាស។

២៖ លោក ដូណាល់ ត្រាំ បង្ហោះរូបភាពកាត់តមួយសន្លឹក ក្រោយមានពាក្យចចាមអារ៉ាមអំពីបញ្ហាសុខភាព។

៣៖ ក្រុមបាតុករនៅអ៊ីរ៉ាក់នាំគ្នាដុតស្ថានកុងស៊ុលអ៊ីរ៉ង់ និងស្រែកទាមទារឲ្យអ៊ីរ៉ង់ចាកចេញពីអ៊ីរ៉ាក់។

៤៖ តេឡេស្កូបនៅប្រទេសចិនរកឃើញប្រហោងខ្មៅ (Black Hole) ដ៏ធំថ្មីមួយក្នុងកាឡាក់ស៊ី Milky Way របស់យើង។

៥៖ ជនភៀសខ្លួន៤នាក់ស្លាប់ និង១៦នាក់បាត់ខ្លួន ក្រោយការព្យាយាមឆ្លងដែននៅសមុទ្រមេឌីទែរ៉ាណេទទួលបរាជ័យ។

៦៖ តុលាការនៅបង់ក្លាដែសកាត់ទោសប្រហារជីវិតក្រុមជ្រុលនិយម៧នាក់ ពាក់ព័ន្ធករណីវាយប្រហារកាលពីឆ្នាំ២០១៦។

៧៖ ចិនកោះហៅឯកអគ្គរដ្ឋទូតអាមេរិក ក្រោយលោក ត្រាំ ចុះហត្ថលេខាលើច្បាប់ដែលជ្រៀតជ្រែកបញ្ហាទីក្រុងហុងកុង។