(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ឥណ្ឌាបន្តធ្វើតេស្តមីស៊ីល ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដោយលើកនេះបាញ់២គ្រាប់ ព្រមពេលជាមួយគ្នាតែម្តង។

២៖ នាវាបំបែកទឹកកកចិន Xuelong និង Xuelong 2 ធ្វើដំណើរនៅសមុទ្រនៃតំបន់អង់ទាក់ទិក។

៣៖ មិនមានសញ្ញាធូរស្រាលឡើយ ខណៈផ្សែងពុលបន្តគ្របដណ្តប់ទីក្រុងស៊ីដនី ដោយសារភ្លើងឆេះព្រៃនៅតំបន់ជុំវិញ។

៤៖ រលំអគារការិយាល័យដែលកំពុងសាងសង់នៅស្រុក Thalang លើកោះភូកេតប្រទេសថៃ បណ្តាលឲ្យកម្មករ៣នាក់ស្លាប់ និងមួយចំនួនទៀតរបួស។

៥៖ កងទ័ពអាកាសឥណ្ឌាទទួលបានយន្តហោះចម្បាំង Rafale ចំនួន៣គ្រឿង ដែលខ្លួនបានចុះកិច្ចព្រមព្រៀងទិញពីបារាំងកាលពី ឆ្នាំ២០១៦។

៦៖ អាមេរិកបដិសេធព័ត៌មានមួយថា អាមេរិកនឹងដកកងទ័ពចេញ បើកូរ៉េខាងត្បូងមិនព្រមបង់លុយថែម។

៧៖ ចិនបញ្ជាទិញយន្តហោះប្រណិត Boeing 787-9 សរុប១០០គ្រឿងគត់ ដោយក្នុងមួយគ្រឿងតម្លៃជិត២៥០លានដុល្លារ។